ក្រុមហ៊ុនភ្នាល់ គឺជាក្រុមហ៊ុន Melbet ដែលជាធនធានអ៊ីនធឺណិត (ចាប់ពីពេលនេះតទៅ ហៅកាត់ថា “ក្រុមហ៊ុន”) ជាកន្លែងដែលអ្នកប្រើប្រាស់ទទួលបានមធ្យោបាយងាយស្រួលក្នុងការភ្នាល់តាមអនឡាញ។
ម៉ាកយីហោចម្បងរបស់ក្រុមហ៊ុន គឺជាបណ្ដុំសមាសធាតុដែលធ្វើឱ្យក្រុមហ៊ុនមានលក្ខណៈពិសេសប្លែកពីក្រុមហ៊ុនដទៃផ្សេងទៀត ដែលធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលនឹងទទួលស្គាល់។ ម៉ាកយីហោចម្បងរបស់ក្រុមហ៊ុន (ចាប់ពីពេលនេះតទៅ ហៅកាត់ថា ម៉ាកយីហោក្រុមហ៊ុន) សម្រាប់កម្មវិធីសាខាក្រុមហ៊ុន គឺមានឈ្មោះថា Melbet។
គេហទំព័រ ឬធនធានរបស់ក្រុមហ៊ុន (ចាប់ពីពេលនេះតទៅ ក៏ត្រូវហៅកាត់ថា Melbet ផងដែរ) គឺជាគេហទំព័រមួយឬច្រើនរបស់ក្រុមហ៊ុនដែលមានម៉ាកយីហោរបស់ក្រុមហ៊ុនទាំងស្រុងឬដោយផ្នែក នៅក្នុងឈ្មោះដូម៉េនមួយ។
ផលិតផលរបស់ក្រុមហ៊ុន គឺជាសេវាកម្ម ឬបណ្ដុំសេវាកម្ម ដែលបានផ្ដល់ជូនទៅឱ្យអ្នកប្រើប្រាស់តាមរយៈធនធានរបស់ក្រុមហ៊ុន។
កម្មវិធីសាខាក្រុមហ៊ុន គឺជាប្រភេទនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននិងសាខាក្រុមហ៊ុន ដែលត្រូវអនុវត្តតាមរយៈធនធានរបស់ក្រុមហ៊ុន និយាយឱ្យចំគឺតាមរយៈគេហទំព័រ Melbetpartners.com ដែលក្នុងនោះ សាខាក្រុមហ៊ុនដែលប្រើប្រាស់ធានធានរបស់ខ្លួន ឬធនធាននានា អាចធ្វើការផ្សព្វផ្សាយសេវាកម្មរបស់ក្រុមហ៊ុន និងទទួលបានប្រាក់សំណងត្រឡប់មកវិញ។ គោលការណ៍ជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការប្រភេទនេះ មានចែងខាងក្រោម ហើយត្រូវចាត់ទុកថាបានទទួលយកដោយសាខាក្រុមហ៊ុន គិតចាប់ពីពេលនៃការចុះឈ្មោះរបស់ខ្លួនចូលក្នុងកម្មវិធីសាខាក្រុមហ៊ុននៅលើគេហទំព័រ Melbetpartners.com។
សាខាក្រុមហ៊ុន គឺជាអ្នកគ្រប់គ្រងគេហទំព័រ (បុគ្គល ឬនីតិបុគ្គល) ដែលបំពេញតាមលក្ខខណ្ឌនៃកម្មវិធីសាខាក្រុមហ៊ុននៅលើគេហទំព័រ Melbetpartners.com ដែលគោលបំណងសំខាន់នៃការចូលរួមចំណែកក្នុងកម្មវិធីសាខាក្រុមហ៊ុននេះ គឺដើម្បីទាក់ទាញអ្នកប្រើប្រាស់ថ្មីៗ ឱ្យចូលទៅកាន់ធនធានរបស់ក្រុមហ៊ុន ក៏ដូចជាផ្សព្វផ្សាយផលិតផលរបស់ខ្លួនផងដែរ។
គណនីសាខាក្រុមហ៊ុន គឺជាគណនីបុគ្គលមួយរបស់សាខាក្រុមហ៊ុននៅក្នុងកម្មវិធីសាខាក្រុមហ៊ុន។
អ្នកប្រើប្រាស់ថ្មី គឺជាអ្នកប្រើប្រាស់ដែលពុំធ្លាប់មានគណនីអ្នកលេងកាលពីមុននៅលើគេហទំព័រណាមួយរបស់ Melbet ដែលត្រូវសាខាក្រុមហ៊ុនទាក់ទាញចិត្តមកកាន់គេហទំព័ររបស់ក្រុមហ៊ុនតាមរយៈឧបករណ៍ពិសេស ហើយបានចុះឈ្មោះបង្កើតគណនីអ្នកលេងមួយនៅលើ Melbet និងបានធ្វើការដាក់ប្រាក់ជាលើកដំបូង។
តំណភ្ជាប់បញ្ជូនបន្ត គឺជាតំណភ្ជាប់ទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន ដែលមានព័ត៌មានកំណត់អត្តសញ្ញាណពិសេសរបស់សាខាក្រុមហ៊ុន។
ប្រាក់ចំណូល គឺជាប្រាក់រង្វាន់ដែលទទួលបានដោយសាខាក្រុមហ៊ុនក្នុងលក្ខណៈជាប្រាក់កម្រៃជើងសា គិតលើប្រាក់ចំណេញពីអ្នកប្រើប្រាស់ថ្មី ដែលសាខាក្រុមហ៊ុនជាអ្នកណែនាំមក។
ការទូទាត់ គឺជាការទូទាត់ (ប្រាក់ចំណូល) ដែលត្រូវផ្ទេរទៅកាន់សាខាក្រុមហ៊ុនពីគណនីផ្ទៃក្នុងនៃកម្មវិធីសាខាក្រុមហ៊ុន តាមរយៈប្រព័ន្ធទូទាត់ខាងក្រៅ។
រយៈពេលរាយការណ៍ គឺជារយៈពេលដែលអាចបញ្ជាក់បាន ដើម្បីឱ្យសាខាក្រុមហ៊ុនធ្វើការតាមដានលទ្ធផលការងាររបស់ខ្លួននៅក្នុងកម្មវិធីសាខាក្រុមហ៊ុន។
សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មមានដូចជា អត្ថបទ ក្រាហ្វិក សំឡេង វីដេអូ និងសម្ភារៈចម្រុះមានលក្ខណៈជាការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបម្រើដល់ការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុននៅលើអ៊ីនធឺណិត។
ខនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ
1. លក្ខខណ្ឌទូទៅ
1.1. សាខាក្រុមហ៊ុនសន្យាថា នឹងអានខនិងលក្ខខណ្ឌនៃកម្មវិធីសាខាក្រុមហ៊ុនឱ្យបានដឹង នៅមុនពេលចាប់ផ្ដើមអនុវត្តការងារជាមួយក្រុមហ៊ុន និងទទួលយកខនិងលក្ខខណ្ឌទាំងនោះ។
1.2. មានតែអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី 18 ឡើងប៉ុណ្ណោះ ដែលអាចក្លាយជាសមាជិកម្នាក់ និងអាចបំពេញតាមលក្ខខណ្ឌនៃកម្មវិធីសាខាក្រុមហ៊ុនបាន។
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះភាគីទីបីណាមួយ ចំពោះការខកខានរបស់សាខាក្រុមហ៊ុនក្នុងការអនុវត្តតាមមាត្រាស្ដីពីអាយុនីតិជនឡើយ។ ប្រសិនបើបំពានមាត្រានេះ នោះក្រុមហ៊ុននឹងមានសិទ្ធិក្នុងការបដិសេធការទូទាត់ប្រាក់ចំណូលទៅឱ្យសាខាក្រុមហ៊ុន និងបង្កកគណនីរបស់សាខាក្រុមហ៊ុននោះ។
1.3. សាខាក្រុមហ៊ុនត្រូវទទួលខុសត្រូវទាំងស្រុងលើសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ការរក្សាទុកទិន្នន័យនោះ រួមទាំងការឡុកចូលប្រព័ន្ធ និងលេខកូដសម្ងាត់ផងដែរ។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ទិន្នន័យផ្ទាល់ខ្លួនណាមួយរបស់សាខាក្រុមហ៊ុន និង/ឬការផ្ទេរទិន្នន័យនោះទៅកាន់ភាគីទីបីឡើយ។
1.4. តាមរយៈកម្មវិធីសាខាក្រុមហ៊ុន ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបដិសេធមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយសាខាក្រុមហ៊ុនណាមួយបាន ចំណែកឯក្រុមហ៊ុនមិនមានកាតព្វកិច្ចក្នុងការពន្យល់ពីការបដិសេធនោះឡើយ។
1.5. ក្រុមហ៊ុនរក្សាសិទ្ធិសម្រេចចិត្តផ្ដាច់មុខក្នុងការផ្លាស់ប្ដូរ កែសម្រួល ឬកែប្រែកិច្ចព្រមព្រៀងនេះ ដោយពុំចាំបាច់មានការជូនដំណឹងជាមុនទៅកាន់ដៃគូសហការឡើយ។ ការផ្លាស់ប្ដូរ ឬការកែសម្រួលណាមួយ នឹងចូលជាធរមានភ្លាមៗ នៅពេលចុះផ្សាយនៅលើគេហទំព័រនេះ។ ក្រុមហ៊ុនអាចនឹងធ្វើការជូនដំណឹងដល់ដៃគូសហការអំពីការផ្លាស់ប្ដូរទាំងនេះ ប៉ុន្តែនេះមិនមែនជាកាតព្វកិច្ចនោះទេ។ ដៃគូសហការមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យកិច្ចព្រមព្រៀង និងគេហទំព័រនេះជាប្រចាំ ដើម្បីតាមដានការធ្វើបច្ចុប្បន្នភាពណាមួយ។ ការបន្តប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុន ក្រោយពីមានការជូនដំណឹងណាមួយ បញ្ជាក់ថា ដៃគូសហការព្រមទទួលយកកិច្ចព្រមព្រៀងដែលបានធ្វើការកែប្រែរួចនោះ។
កំណែដែលមានសុពលភាពនៃកិច្ចព្រមព្រៀងនេះ គឺជាកំណែដែលបានចុះផ្សាយនៅលើគេហទំព័ររបស់កម្មវិធីដៃគូសហការ។
1.6. សាខាក្រុមហ៊ុនអាចធ្វើការចុះឈ្មោះជាមួយកម្មវិធីសាខាក្រុមហ៊ុនបានតែម្ដងគត់ ហើយការចុះឈ្មោះសាជាថ្មី រួមទាំងការធ្វើជាសាខាក្រុមហ៊ុនបន្ត ត្រូវបានហាមឃាត់ជាដាច់ខាត។
2. ការដាក់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម
2.1. កិច្ចសហប្រតិបត្តិការជាមួយសាខាក្រុមហ៊ុនជាផ្នែកនៃកម្មវិធីសាខាក្រុមហ៊ុន មានន័យសំដៅលើការដាក់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មនៅលើធនធាន ឬធនធាននានារបស់សាខាក្រុមហ៊ុន។
2.2. នៅពេលដាក់សម្ភារៈផ្សព្វផ្សាយជាផ្នែកនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សាខាក្រុមហ៊ុនត្រូវអនុវត្តតឹងរឹងទៅតាមច្បាប់ជាធរមាននៅក្នុងប្រទេស ស្តីពីការដាក់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងគោរពតាមលក្ខខណ្ឌតម្រូវរបស់និយ័តករ និងស្ដង់ដាក្រមសីលធម៌ ដោយប្រើប្រាស់តែសម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មដែលបានពិនិត្យនិងអនុម័តដោយក្រុមហ៊ុនប៉ុណ្ណោះ។
2.3. នៅពេលដែលសាខាក្រុមហ៊ុនរៀបចំសម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន នោះសាខាក្រុមហ៊ុនចាំបាច់ត្រូវប្រគល់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មនោះជូនទៅតំណាងរបស់កម្មវិធីសាខាក្រុមហ៊ុន ដើម្បីពិនិត្យនិងអនុម័ត។ ក្នុងករណីមានការបំពានលើមាត្រានេះនៃកិច្ចព្រមព្រៀង នោះលទ្ធផលដូចមានចែងក្នុងមាត្រា 2.9 នៃកិច្ចព្រមព្រៀងនេះ នឹងអនុវត្តចំពោះសាខាក្រុមហ៊ុន។
2.4. សាខាក្រុមហ៊ុន យល់ស្របក្នុងការគ្រប់គ្រងតាមដានភាពជាប់ទាក់ទង និងភាពត្រឹមត្រូវនៃសម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មដែលបានដាក់នៅលើធនធានរបស់ខ្លួន ឬធនធាននានា (គេហទំព័រ បណ្ដាញសង្គម កម្មវិធីផ្ញើសារភ្លាមៗ ។ល។)។ *
* សម្ភារផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនជាប់ទាក់ទង មានដូចជា៖
- លក្ខខណ្ឌមិនត្រឹមត្រូវសម្រាប់ការធ្វើប្រម៉ូសិន បូណឹស និងការផ្ដល់ជូនពិសេស
- ការច្នៃប្រឌិតដែលហួសសម័យ
- សម្ភារៈផ្សព្វផ្សាយដែលមានឡូហ្គោរបស់ក្រុមហ៊ុនដែលមិនពាក់ព័ន្ធ
- សម្ភារៈផ្សព្វផ្សាយដែលប្រើឈ្មោះរបស់ក្រុមហ៊ុន ឬឈ្មោះណាមួយរបស់ម៉ាកយីហោខ្លួន និងមានតំណភ្ជាប់ទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនប្រកួតប្រជែង។ ក្នុងករណីមានការបំពានបែបនេះ ក្រុមហ៊ុនមានសិទ្ធិក្នុងការពិនិត្យឡើងវិញលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយសាខាក្រុមហ៊ុនភ្លាម ព្រមទាំងរក្សាលទ្ធភាពក្នុងការប្លុកគណនីសាខាក្រុមហ៊ុនចោលផងដែរ។
2.5. សាខាក្រុមហ៊ុនត្រូវទទួលខុសត្រូវផ្ដាច់មុខនិងទាំងស្រុងលើដំណើរការ និងខ្លឹមសារនៃធនធាននោះ ឬធនធាននានាដែលបានដាក់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម។
2.6. សាខាក្រុមហ៊ុនធានានិងសន្យាការពារមិនឱ្យមានការដាក់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មនៅលើធនធានរបស់ខ្លួន ឬធនធាននានាដែលមានលក្ខណៈមួលបង្កាច់ ស្ថិតក្រោមអាយុកំណត់ ខុសច្បាប់ មានគ្រោះថ្នាក់ បង្ករការគំរាមកំហែង អាសអាភាស មិនគិតដល់ជាតិសាសន៍ឬពូជសាសន៍ ឬមានលក្ខណៈគួរឱ្យស្អប់ ឬមានការរើសអើង ហិង្សា មិនត្រឹមត្រូវខាងនយោបាយ ឬមានលក្ខណៈផ្ទុយឬបំពានលើសិទ្ធិរបស់ក្រុមហ៊ុន ឬសិទ្ធិរបស់ភាគីទីបី។
2.7. សាខាក្រុមហ៊ុនអាចមិនដាក់ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬខ្លឹមសារដែលផ្សព្វផ្សាយពីគេហទំព័ររបស់ក្រុមហ៊ុន នៅក្នុងប្រទេសណាដែលខ្លួនត្រូវបានហាមឃាត់ឡើយ រួមទាំងប្រទេសដែលស្ថានភាពស្ថិតក្នុងដំណើរការនៃការដោះស្រាយផងដែរ។
2.8. សាខាក្រុមហ៊ុនមិនអាចប្រើលំហូរចូលមើលគេហទំព័រដែលទទួលបានពីការជំរុញ (រួមទាំងក្រាហ្វិកកូដផង) បានឡើយ។
2.9. ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការទាមទារណាមួយពីភាគីទីបីដែលពាក់ព័ន្ធនឹងធនធាន ឬធនធាននានារបស់សាខាក្រុមហ៊ុន ផលិតផល ឬសេវាកម្មណាមួយដែលពាក់ព័ន្ធនឹងសាខាក្រុមហ៊ុនឡើយ។
ប្រសិនបើសម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានរកឃើញនៅលើធនធានរបស់សាខាក្រុមហ៊ុន ឬធនធានផ្សេងៗដែលបំពានលើកិច្ចព្រមព្រៀងនេះ នោះត្រូវផ្ញើការព្រមានមួយទៅកាន់សាខាក្រុមហ៊ុន ដោយមានសំណើក្នុងការផ្លាស់ប្ដូរសម្ភារៈនោះចេញផង។ សាខាក្រុមហ៊ុននឹងត្រូវយល់ស្របក្នុងការកែតម្រូវការបំពានដែលបានកើតឡើងនោះ ក្នុងរយៈពេល 5 (ប្រាំ) ថ្ងៃធ្វើការ។
ប្រសិនបញ្ហានៅមិនទាន់ដោះស្រាយបានក្នុងរយៈពេលដែលបានកំណត់នេះទេ នោះក្រុមហ៊ុន រក្សាសិទ្ធិក្នុងការប្លុកការទូទាត់ទៅឱ្យសាខាក្រុមហ៊ុន តាមរយៈកម្មវិធីសាខាក្រុមហ៊ុន រហូតទាល់តែការបំពាននោះត្រូវបានដោះស្រាយរួច។
ក្នុងករណីដែលមានការបំពានម្ដងហើយម្ដងទៀតលើមាត្រានេះនៃកិច្ចព្រមព្រៀង នោះក្រុមហ៊ុន នឹងមានសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះជាមួយសាខាក្រុមហ៊ុន តាមរយៈកម្មវិធីសាខាក្រុមហ៊ុន។
3. ប្រភពនៃការចូលមើលគេហទំព័រ
3.1. នៅពេលធ្វើការចុះឈ្មោះ សាខាក្រុមហ៊ុនយល់ព្រមផ្ដល់ព័ត៌មានលម្អិតអំពីប្រភពនៃការចូលមើលគេហទំព័រ ដែលខ្លួនមានបំណងប្រើប្រាស់នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន។
3.2. សាខាក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះការលុបចោលដោយចេតនាលើប្រភពនៃការចូលមើលគេហទំព័រណាមួយ។ តាមរយៈកម្មវិធីសាខាក្រុមហ៊ុន សកម្មភាពនេះអាចនាំឱ្យក្រុមហ៊ុន ចាត់វិធានការដាក់ទណ្ឌកម្ម ដែលអាចរួមមាន ការប្លុកការទូទាត់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយសាខាក្រុមហ៊ុនជាដើម។
3.3. សេវាកម្មសម្របសម្រួលរបស់ក្រុមហ៊ុន ត្រូវគ្រប់គ្រងលើអនុលោមភាពនៃការចូលមើលគេហទំព័រ ដែលប្រើដោយសាខាក្រុមហ៊ុន។ សាខាក្រុមហ៊ុនអាចទាក់ទងផ្នែកផ្ដល់ជំនួយនៃកម្មវិធីសាខាក្រុមហ៊ុន សម្រាប់ធ្វើការបញ្ជាក់។
4. ការដាក់កំហិតលើការប្រើប្រាស់វត្ថុជាប់កម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន
4.1. សាខាក្រុមហ៊ុនត្រូវបានហាមឃាត់ក្នុងការថតចម្លងទាំងស្រុងឬដោយផ្នែកនូវ ទ្រង់ទ្រាយរបស់គេហទំព័រ ឬទំព័រលោតចេញមកនីមួយៗរបស់ម៉ាកយីហោចម្បងរបស់ក្រុមហ៊ុន ក៏ដូចជាគេហទំព័ររបស់ពាណិជ្ជនាម និងម៉ាកដែលក្រុមហ៊ុនបានចុះបញ្ជី។ បន្ថែមលើនេះ គេហទំព័រឬទំព័រលោតចេញមករបស់សាខាក្រុមហ៊ុន មិនត្រូវមានលក្ខណៈមើលទៅដូចជាប់ទាក់ទង ឬត្រូវគ្រប់គ្រងដោយម៉ាកយីហោចម្បងរបស់ក្រុមហ៊ុន ឬម៉ាកយីហោពាក់ព័ន្ធរបស់ក្រុមហ៊ុនឡើយ។
4.2. សាខាក្រុមហ៊ុនមិនត្រូវមានសិទ្ធិក្នុងការប្រើប្រាស់ឡូហ្គោ ក្រាហ្វិក និងសម្ភារៈផ្សព្វផ្សាយទីផ្សាររបស់ក្រុមហ៊ុន ដោយគ្មានការយល់ព្រមពីតំណាងរបស់ក្រុមហ៊ុនឡើយ លើកលែងតែសម្ភារៈនោះជាផ្នែកមួយនៃកម្មវិធីសាខាក្រុមហ៊ុន។
4.3. សាខាក្រុមហ៊ុនយល់ព្រម មិនធ្វើការចុះឈ្មោះ ឬប្រើប្រាស់ផ្នែកនៃអាសយដ្ឋានគេហទំព័រ (ដូម៉េន) ទំព័រវេបសាយខាងក្នុង និងកម្មវិធីឧបករណ៍ចល័ត ភាពខុសគ្នាណាមួយនៃឈ្មោះម៉ាកយីហោចម្បងរបស់ក្រុមហ៊ុន ឬម៉ាកយីហោដទៃទៀតរបស់ក្រុមហ៊ុន ដែលរួមបញ្ចូល ឬរួមមានឈ្មោះរបស់ម៉ាកយីហោណាមួយរបស់ក្រុមហ៊ុន ឬក្នុងទំហំមួយដែលអាចមានការភាន់ច្រឡំទៅនឹងម៉ាកពាណិជ្ជរបស់ក្រុមហ៊ុន។ សាខាក្រុមហ៊ុនយល់ស្របទៅនឹងសិទ្ធិរបស់ក្រុមហ៊ុនក្នុងការកំណត់ពីលទ្ធភាពនៃការភាន់ច្រឡំផងដែរ។
4.4. សាខាក្រុមហ៊ុនមិនត្រូវមានសិទ្ធិក្នុងការទិញ/ចុះឈ្មោះ/ប្រើប្រាស់ពាក្យគន្លឹះ សំណួរស្វែងរក ឬព័ត៌មានកំណត់អត្តសញ្ញាណដទៃផ្សេងទៀត សម្រាប់ប្រើប្រាស់នៅក្នុងប្រព័ន្ធស្វែងរក គេហទំព័រស្ថាប័ន សេវាកម្មផ្សព្វផ្សាយ ឬការស្វែងរក/សេវាបញ្ជូនបន្តដទៃផ្សេងទៀតដែលមានលក្ខណៈដូចគ្នាបេះបិទ ឬស្រដៀងគ្នាទៅនឹងពាណិជ្ជនាម (ម៉ាក) របស់ក្រុមហ៊ុន ឬម៉ាកយីហោដទៃផ្សេងទៀតណាមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឡើយ។ ទាំងនេះរួមបញ្ចូលទាំងមេតាថែកស៍ (meta tags) នៅលើគេហទំព័ររបស់សាខាក្រុមហ៊ុន ដែលមានលក្ខណៈដូចគ្នាបេះបិទ ឬស្រដៀងគ្នានឹងពាណិជ្ជនាម (ម៉ាក) ណាមួយរបស់ក្រុមហ៊ុន។
សាខាក្រុមហ៊ុន មិនត្រូវមានសិទ្ធិក្នុងការបង្កើតទំព័រ និង/ឬគ្រុបនៅលើបណ្ដាញសង្គមនានា (រួមមានជាអាទិ៍ Facebook, Twitter ។ល។) ដែលអាចនាំឱ្យមានការយល់ច្រឡំថាជាទំព័រ ឬគ្រុបរបស់ក្រុមហ៊ុន និង/ឬម៉ាកយីហោរបស់ក្រុមហ៊ុនឡើយ។
សាខាក្រុមហ៊ុនក៏យល់ស្របមិនបង្កើតឬចែកចាយកម្មវិធីឧបករណ៍ចល័ត ឬកម្មវិធីគេហទំព័រ ក៏ដូចជាគេហទំព័រ ដែលអាចមានការយល់ច្រលំថាជាកម្មវិធីឬគេហទំព័រនៃម៉ាកយីហោរបស់ក្រុមហ៊ុន។
4.5. ក្នុងករណីមានការបំពានលើមាត្រា 4.1 - 4.4 នៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងមានសិទ្ធិក្នុងការត្រួតពិនិត្យឡើងវិញលើលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយសាខាក្រុមហ៊ុន។
5. ការប្រកួតប្រជែង
5.1. សាខាក្រុមហ៊ុនយល់ព្រមមិនដាក់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម និងមិនធ្វើការបែងចែកសម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មជំនួសមុខឱ្យអ្នកគ្រប់គ្រង អ្នកចាត់ការ ឬនិយោជិតដទៃផ្សេងទៀតរបស់ក្រុមហ៊ុនឡើយ ជាពិសេសគឺកម្មវិធីសាខាក្រុមហ៊ុន។ រាល់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្ម និងការអំពាវនាវដល់អតិថិជនក្នុងនាមក្រុមហ៊ុន ត្រូវផ្ញើចេញពីអាសយដ្ឋានអ៊ីម៉ែលផ្លូវការដែលមានចុះបញ្ជីនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន។
5.2. សាខាក្រុមហ៊ុនមិនត្រូវមានសិទ្ធិក្នុងការទាក់ទងអតិថិជនសក្ដានុពលក្នុងលក្ខណៈណាមួយដែលអាចនឹងបង្កជាការប្រកួតប្រជែងរវាងសាខាក្រុមហ៊ុននិងក្រុមហ៊ុន ពាក់ព័ន្ធការផ្សព្វផ្សាយគេហទំព័រនេះ ឬគេហទំព័រផ្សេងៗទៀតឡើយ។
5.3. ក្នុងលក្ខណៈជាការផ្សព្វផ្សាយពាណិជ្ជកម្មអំពីក្រុមហ៊ុន សាខាក្រុមហ៊ុនត្រូវបានហាមឃាត់ក្នុងការប្រើប្រាស់សម្ភារៈផ្សាយពាណិជ្ជកម្មជាសារឥតបានការឡើយ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបរិបទជាមួយម៉ាកយីហោណាមួយរបស់ក្រុមហ៊ុន និងទម្រង់នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដូចជា ចុចពីក្រោម ឬផុសចេញពីក្រោម (clickunder and popunder) ជាដើម។
5.4. សាខាក្រុមហ៊ុនយល់ស្របថា ខ្លួននឹងមិនផ្ដល់ជូន ឬផ្ដល់ការលើកទឹកចិត្ត (ជាហិរញ្ញវត្ថុ ឬជាអ្វីផ្សេងទៀត) សម្រាប់ធ្វើការចុះឈ្មោះ ធ្វើការដាក់ប្រាក់ ឬចាត់វិធានការណាមួយចំពោះអ្នកប្រើប្រាស់ថ្មី ដែលមានសក្ដានុពលរបស់ក្រុមហ៊ុន ដោយពុំមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនក្នុងនាមជាផ្នែកនៃកម្មវិធីសាខាក្រុមហ៊ុនឡើយ លើកលែងតែកម្មវិធីផ្សព្វផ្សាយស្ដង់ដាដែលក្រុមហ៊ុនអាចផ្ដល់ជូនបានពីពេលមួយទៅពេលមួយ តាមរយៈកម្មវិធីសាខាក្រុមហ៊ុនប៉ុណ្ណោះ។
5.5. សាខាក្រុមហ៊ុនត្រូវបានហាមឃាត់ក្នុងការចុះឈ្មោះគណនីអ្នកលេងផ្ទាល់ខ្លួនជាមួយក្រុមហ៊ុនតាមរយៈតំណភ្ជាប់បញ្ជូនបន្តរបស់ខ្លួន ព្រមទាំងហាមឃាត់ការគប់គិតប្រព្រឹត្តអាក្រក់ជាមួយអ្នកប្រើប្រាស់ដទៃផងដែរ។
5.6. សាខាក្រុមហ៊ុនត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឃុកគីបន្ថែម មានដូចជា៖
- ការបើកគេហទំព័រ Melbet តាម iframe ដែលមានទំហំស្មើសូន្យ ក៏ដូចជាក្នុងតំបន់មើលមិនឃើញជាដើម
- ការអនុវត្តថេកស៍ អក្សរក្រមឃុកគី និងកម្មវិធីស្រដៀងគ្នាផ្សេងទៀត។
5.7. សាខាក្រុមហ៊ុនត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ការបើកមើលតាមរយៈទម្រង់សន្មត ដើម្បីផ្សព្វផ្សាយកម្មវិធីរបស់ក្រុមហ៊ុនឡើយ។
5.8. ក្នុងករណីមានការល្មើសនឹងមាត្រា 5.1 - 5.7 នៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយសាខាក្រុមហ៊ុន និងអាចបិទគណនីសាខាក្រុមហ៊ុនបាន។
6. ព័ត៌មានសម្ងាត់
6.1. ក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀងនេះ សាខាក្រុមហ៊ុនអាចទទួលបានព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងអាជីវកម្មរបស់ក្រុមហ៊ុន ប្រតិបត្តិការ បច្ចេកវិទ្យា និងកម្មវិធីសាខាក្រុមហ៊ុន (រួមមានដូចជា ប្រាក់ចំណូល និងប្រាក់កម្រៃជើងសាដទៃផ្សេងទៀតដែលសាខាក្រុមហ៊ុនទទួលបានជាផ្នែកមួយនៃកម្មវិធីសាខាក្រុមហ៊ុន)។
6.2. សាខាក្រុមហ៊ុនយល់ព្រមមិនបញ្ចេញព័ត៌មាន ឬផ្ទេរព័ត៌មានសម្ងាត់ណាមួយទៅកាន់ភាគីបីនោះទេ លើកលែងតែសាខាក្រុមហ៊ុនមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន។ សាខាក្រុមហ៊ុននឹងប្រើប្រាស់ព័ត៌មានសម្ងាត់តែក្នុងគោលបំណងដើម្បីសម្រេចនូវកម្មវត្ថុនៃកិច្ចព្រមព្រៀងនេះប៉ុណ្ណោះ។ កាតព្វកិច្ចរបស់សាខាក្រុមហ៊ុនពាក់ព័ន្ធនឹងព័ត៌មានសម្ងាត់ ត្រូវបន្តមានសុពលភាពដដែល បន្ទាប់ពីកិច្ចព្រមព្រៀងនេះបានបញ្ចប់។
6.3. ក្នុងករណីនៃការបំពានលើមាត្រា 6.1 -6.2 នៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនត្រូវមានសិទ្ធិក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះជាមួយសាខាក្រុមហ៊ុន និងអនុវត្តការផាកពិន័យស្របតាមច្បាប់ជាធរមានស្ដីពីការការពារព័ត៌មានសម្ងាត់។
7. ថ្លៃសេវាសម្រាប់ការទាក់ទាញអ្នកប្រើប្រាស់ថ្មី
7.1. ប្រាក់ចំណូលរបស់សាខាក្រុមហ៊ុននឹងមិនមានតម្លៃថេរឡើយ ហើយនឹងអាស្រ័យលើប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលទទួលបានពីអ្នកប្រើប្រាស់ថ្មីដែលបានចុះឈ្មោះតាមតំណភ្ជាប់បញ្ជូនបន្តរបស់សាខាក្រុមហ៊ុន ក៏ដូចជាអាស្រ័យលើគុណភាពនៃការចូលមើលគេហទំព័រផងដែរ។
7.2. ភ្លាមៗបន្ទាប់ពីការចុះឈ្មោះរួច សាខាក្រុមហ៊ុនថ្មីនីមួយៗនឹងទទួលបានថ្លៃសេវាក្នុងចំនួន 20 (ម្ភៃ)% នៃប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន ដែលទទួលបានដោយសារអ្នកប្រើប្រាស់ថ្មីដែលសាខាក្រុមហ៊ុនទាក់ទាញបានក្នុងរយៈពេល 3 (បី) ខែប្រតិទិន ដើម្បីបង្កើនប្រាក់ចំណូលអាជីវកម្ម។ ក្នុងពេលផុតកំណត់នៃរយៈពេលកំណត់ 3 (បី) ខែប្រតិទិននេះ ចំនួនថ្លៃសេវានឹងស្មើ 15 (ដប់ប្រាំ)% នៃប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនដែលទទួលបានពីអ្នកប្រើប្រាស់ថ្មីដែលសាខាក្រុមហ៊ុនជាអ្នកទាក់ទាញ ទន្ទឹមនឹងនោះ លទ្ធភាពបង្កើនភាគរយនៃថ្លៃសេវានោះគឺអាស្រ័យលើចំនួនអ្នកប្រើប្រាស់ថ្មីដែលទាក់ទាញបាន៖ រហូតដល់ 20 (ម្ភៃ)% ទៅ 25 (ម្ភៃប្រាំ)%។ សាខាក្រុមហ៊ុនអាចកែប្រែលក្ខខណ្ឌសម្រាប់ការបង្កើនចំនួនថ្លៃសេវាជាមួយតំណាងរបស់កម្មវិធីសាខាក្រុមហ៊ុនបាន។
7.3. ប្រសិនបើក្នុងរយៈពេល 3 (បី) ខែប្រតិទិនជាប់ៗគ្នា សាខាក្រុមហ៊ុនមិនអាចទាក់ទាញអ្នកប្រើប្រាស់ថ្មីបានច្រើនជាង 3 (បី) នាក់ទេ នោះក្រុមហ៊ុននឹងមានសិទ្ធិ (ប៉ុន្តែមិនមែនជាកាតព្វកិច្ច) ក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយសាខាក្រុមហ៊ុនបាន រួមទាំងការកាត់បន្ថយចំនួនថ្លៃសេវាដែលសាខាក្រុមហ៊ុនទទួលបាន ឬផ្អាកដំណើរការគណនីសាខាក្រុមហ៊ុននៅក្នុងកម្មវិធីសាខាក្រុមហ៊ុន។ ការសួរនាំអំពីការបញ្ចប់កិច្ចព្រមព្រៀងបច្ចុប្បន្នជាមួយសាខាក្រុមហ៊ុននឹងត្រូវលើកឡើង ទៅតាមករណីនីមួយៗ។
សកម្មភាពសកម្មរបស់សាខាក្រុមហ៊ុនក្នុងការផ្សព្វផ្សាយម៉ាកយីហោក្រុមហ៊ុន អាចទទួលបានមកវិញនូវឱកាសក្នុងការលើកកម្ពស់លក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាពិសេស ការបង្កើនចំនួនថ្លៃសេវា។ សាខាក្រុមហ៊ុននឹងទទួលបានការជូនដំណឹងអំពីព័ត៌មាននេះតាមរយៈសំបុត្រដែលផ្ញើទៅកាន់អាសយដ្ឋានអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងគណនីសាខាក្រុមហ៊ុន។
8. ការទូទាត់ថ្លៃសេវា
8.1. សាខាក្រុមហ៊ុនអាចទទួលបានប្រាក់ចំណូលមួយសប្ដាហ៍ម្ដង (រៀងរាល់ថ្ងៃអង្គារ សម្រាប់តែរយៈពេលពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ កាលពីសប្ដាហ៍មុនប៉ុណ្ណោះ) តែលុះត្រាណាតែសាខានោះបានព្រមព្រៀងគ្នាកាលពីមុនជាមួយអ្នកចាត់ការក្រុមហ៊ុនអំពីព័ត៌មានលម្អិតនៃការទូទាត់ ក៏ដូចជាប្រសិនបើប្រាក់ចំណូលដែលរកបាននោះ លើសពីតម្លៃទូទាត់អប្បបរមាចំនួន 30$ (សាមសិបដុល្លារអាមេរិក) និងបានទាក់ទាញអ្នកលេងច្រើនជាង 4 នាក់។ ប្រាក់ដែលមានសម្រាប់ដក ត្រូវបានបង្កើតឡើងចេញពីព្រឹត្តិការណ៍ដែលបានគណនាចប់សព្វគ្រប់។ ប្រាក់ចំណូលពីព្រឹត្តិការណ៍ដែលមិនទាន់បានគណនារួច នឹងត្រូវរក្សាទុករហូតដល់ការទូទាត់គ្រប់ចំនួន (រក្សាទុក)។
ប្រសិនបើសាខាក្រុមហ៊ុនពុំមានចំនួនទឹកប្រាក់អប្បបរមាដែលបានលើកឡើងពីខាងលើនៅក្នុងគណនីសាខាក្រុមហ៊ុនទេ នោះទឹកប្រាក់នឹងត្រូវផ្ទេរដោយស្វ័យប្រវត្តិនៅពេលបន្ទាប់ៗទៀត រហូតបង្គរបានចំនួនទឹកប្រាក់ដែលត្រូវការ។ សមតុល្យអវិជ្ជមាន ក៏ត្រូវបូកបង្គរទៅខែបន្ទាប់ផងដែរ។
8.2. កម្មវិធីសាខាក្រុមហ៊ុនរបស់ក្រុមហ៊ុន ត្រូវមានសិទ្ធិក្នុងការពន្យារពេលនៃការទូទាត់ប្រាក់ទៅឱ្យសាខាក្រុមហ៊ុនរហូតដល់ទៅ 2 (ពីរ) ខែ ក្នុងករណីដែលមានបញ្ហាបច្ចេកទេសដែលមើលមិនឃើញនៅក្នុងកម្មវិធីសាខាក្រុមហ៊ុន ក៏ដូចជាប្រសិនបើមានការចាំបាច់ក្នុងការផ្ទៀងផ្ទាត់សាខាក្រុមហ៊ុន និងប្រភពនៃការចូលមើលគេហទំព័រ។ ក្នុងករណីមានការពន្យារពេលទូទាត់ សាខាក្រុមហ៊ុនអាចធ្វើការបញ្ជាក់ពីមូលហេតុទាំងនោះជាមួយអ្នកចាត់ការផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនបាន ពោលគឺ ជាមួយតំណាងរបស់សាខាក្រុមហ៊ុន។
8.3. ក្រុមហ៊ុនមានសិទ្ធិផ្តាច់មុខតែឯកឯងគត់ក្នុងការគណនា និងបញ្ចេញប្រាក់ចំណូលទៅគណនីដៃគូសហការជារូបិយប័ណ្ណដូចគ្នានឹងប្រាក់ចំណូលដែលទទួលបានដោយក្រុមហ៊ុន ពីអ្នកប្រើប្រាស់ថ្មីដែលទាក់ទាញដោយដៃគូសហការ។
9. នីតិវិធីនៃការដោះស្រាយវិវាទ
9.1. សាខាក្រុមហ៊ុនអាចធ្វើការតវ៉ាចំពោះសេចក្ដីសម្រេចណាមួយរបស់អ្នកតំណាងរបស់កម្មវិធីសាខាក្រុមហ៊ុនបាន។ សម្រាប់គោលបំណងនេះ សាខាក្រុមហ៊ុនត្រូវទាក់ទងសេវាផ្ដល់ជំនួយរបស់កម្មវិធីសាខាក្រុមហ៊ុន និងបញ្ជាក់ពីអំណះអំណាងរបស់ខ្លួន។
9.2. ព័ត៌មានទាំងអស់ត្រូវផ្ដល់ជូនដោយសាខាក្រុមហ៊ុនតែក្នុងទម្រង់ជាលាយលក្ខណ៍អក្សរទៅកាន់អ៊ីម៉ែលផ្លូវការរបស់សេវាផ្ដល់ជំនួយកម្មវិធីសាខាក្រុមហ៊ុនតែប៉ុណ្ណោះ។ ព័ត៌មានលម្អិតទំនាក់ទំនងនៃផ្នែកសេវាផ្ដល់ជំនួយ មានផ្ដល់ជូននៅលើគេហទំព័រនៃកម្មវិធីសាខាក្រុមហ៊ុន។
9.3. សេវាផ្ដល់ជំនួយនៃកម្មវិធីសាខាក្រុមហ៊ុន នឹងមានសិទ្ធិក្នុងការបដិសេធមិនពិចារណាលើបណ្ដឹងណាមួយ ប្រសិនបើសាខាក្រុមហ៊ុនខកខានក្នុងការផ្ដល់ភស្តុតាងបញ្ជាក់អំពីការរំលោភបំពាននោះ។
9.4. រយៈពេលសម្រាប់ការពិចារលើបណ្ដឹង ត្រូវមានរយៈពេល 14 (ដប់បួន) ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃនៃការទទួលពាក្យបណ្ដឹង។
9.5. ក្រោយពីការពិចារណាលើពាក្យបណ្ដឹងហើយ សេចក្តីសម្រេចណាមួយដែលក្រុមហ៊ុនបានធ្វើឡើងពាក់ព័ន្ធនឹងកម្មវិធីសាខាក្រុមហ៊ុនរបស់ Melbet ត្រូវចាត់ទុកជាសេចក្ដីសម្រេចចុងក្រោយ និងគ្មានការកែប្រែឡើយ។ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការលុបចោលការប្រាស្រ័យទាក់ទងណាមួយដែលមានការប្រមាថ ការជេរប្រទេច ការញុះញង់ឱ្យប្រើអំពើហិង្សា ឬការចោទប្រកាន់មិនពិត និងធ្វើការផ្អាកកិច្ចសហប្រតិបត្តិការជាមួយសាខាក្រុមហ៊ុនដែលអ្នកជាផ្ញើការប្រាស្រ័យទាក់ទងដែលមានលក្ខណៈបែបនេះ។